ភ្នំពេញ៖ ក្រោយសង្កេតឃើញផ្លូវមួយចំនួន ចាក់កៅស៊ូមិនមានគុណភាព ជាប់បានយូរនោះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសកៅស៊ូ។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យដំណើរ ការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតនៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា នៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើ ជាស៊ីម៉ង់តិ៍ មានតែក្នុង៣ខេត្ត តែប៉ុណ្ណោះ គឺខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ។