ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវឲ្យពលរដ្ឋរក្សាទឹកទុក ដើម្បីបញ្ចៀសការខ្វះខាតទឹកប្រើប្រាស់ និងបង្កបង្កើនផល

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករនៅទូទាំងប្រទេស ត្រូវរក្សាទឹកទុកក្នុងអាង ឬទំនប់ សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល ដើម្បីបញ្ចៀសបញ្ហាខ្វះខាតទឹកនៅចុងរដូវ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា “រដូវវស្សាបានឈានជិតដល់ទីបញ្ចប់ហើយ!សូមអំពាវនាវបងប្អូនមេត្តាថែទាំទឹកនៅក្នុងស្រែនិងថែទាំទឹកនៅក្នុងប្រឡាយទឹកទាំងអស់។មិនត្រឹមតែខេត្តកំពតទេនៅគ្រប់ខេត្តទាំងអស់ដែលខ្ញុំព្រះករុណាខ្ញុំអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរក្សាទឹកទុកកុំឲ្យមានផលវិបាកនៅចុងរដូវ”។

To Top