ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នឹងមានភ្លៀងធ្លាក់ ស្ទើរតែទូទាំងប្រទេស។
តាមរយៈការតាមដាន ស្ថានភាពធាតុអាកាសជាប្រចាំ ទាំងតំបន់និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ។
ក្នុងនោះចាប់ពីថ្ងៃទី ១៤ ដល់២០ វិច្ឆិកា បណ្តាខេត្តនៅតំបន់វាលទំនាប ភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួច នៅផ្នែកខ្លះ ។
ចំណែកសីតុណ្ហភាពអប្បបរមា មានពី២១-២៣ °c និងសីតុណ្ហភាព អតិបរមាមានពី ២៧-២៩ °C ។
ចំណែកតំបន់ វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕