នយោបាយ

សម្ដេចតេជោ ថ្លែងអំណរគុណផ្ទាល់មាត់ ដល់ជនរួមជាតិ ដែលបានចូលរួមទប់ស្កាត់ អំពើរដ្ឋប្រហារ របស់ក្រុមឧទ្ទាមសម រង្ស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណផ្ទាល់មាត់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទប់ស្កាត់ អំពើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមសម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា តាមរយៈការចូលរួមហូបអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអះអាងថា ប្រទេសកម្ពុជា នៅតែត្រូវការគណបក្សប្រជាជនកម្ពុជា និងត្រូវការសម្ដេចជានិច្ច៕

To Top