នយោបាយ

រាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋ ដែលចាញ់បោកមេឧទ្ទាម សម រង្ស៊ី រត់ទៅប្រទេសថៃ វិលចូលមកស្រុកខ្មែរវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនអតីតបក្សប្រឆាំង ដែលចាញ់បោកមេឧទ្ទាមសម រង្ស៊ី ហើយរត់គេចខ្លួនទៅប្រទេសថៃ ឲ្យវិលចូលមកស្រុកខ្មែរវិញ ដោយគ្មានទោសពៃអ្វីឡើយ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យក្រុមសកម្មជន អតីតបក្សប្រឆាំង នៅក្នុងប្រទេស ដែលរត់ចេញពីផ្ទះ គេចពីសំណាញ់ច្បាប់ ត្រឡប់ទៅផ្ទះវិញ ដោយរួចទោស៕

To Top