នយោបាយ

លោក កឹម សុខា ជួបឯកអគ្គរាជទូត អង់គ្លេស ប្រចាំកម្ពុជា

ភ្នំពេញ៖ លោក កឹម សុខានៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននិងកំពុងជួបជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមរំលឹកថា បន្ទាប់ពីបានជាប់ឃុំ ក្នុងពន្ធនាគារ ត្រពាំងផ្លុង និងជាប់ក្នុងផ្ទះអស់ប្រមាណ ជាង២ឆ្នាំ ពីបទក្បត់ជាតិ លោក កឹម សុខ ត្រូវបានតុលាការសម្រេច បន្ធូរបន្ថយលក្ខន្តិកៈ ត្រួតពិនិត្យផ្លូវច្បាប់ កាលពីថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែស្ថិតក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយមិនត្រូវចេញក្រៅ ព្រំប្រទល់ដែនដីកម្ពុជា ,មិនត្រូវធ្វើសកម្មភាព នយោបាយ និងត្រូវឆ្លើយតបនឹង ការកោះហៅពី គ្រប់សមត្ថកិច្ច។

ក្រោយទទួលបាន ការបន្ធូរបន្ថយ លក្ខន្តិកៈត្រួតពិនិត្យផ្លូវច្បាប់ លោក កឹម សុខា បានជួបជាមួយបណ្ដាអង្គទូត នៃប្រទេសមហាអំណាច នានាជាបន្តបន្ទាប់ រួមមាន៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrick Murphy , ឯកអគ្គរដ្ឋទូតបារាំង , ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរាជទូតជប៉ុន និងបន្តជួបឯកអគ្គរាជទូត អង់គ្លេស នៅថ្ងៃនេះផងដែរ ៕

To Top