ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ខណ្ឌចំការមន បានឃាត់ខ្លួន ជនជាតិចិន២នាក់ភា្លម ដោយមានការសង្ស័យថា បានធ្វើសកម្មភាព ច្រានស្ត្រីជនជាតិចិន ទម្លាក់ពីលើអគារខុនដូរ កម្ពស់១២ជាន់ កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចអាគារខុនដូបាលី ២ជាប់ នឹងស្ពានហង្សចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលស្លាប់ ផ្កាប់មុខយ៉ាងអាណោចអាធ័ម ។
ជនសង្ស័យទី១ ដែលត្រូវជាសង្សារ ជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦ ។ និងសង្ស័យទី២មានឈ្មោះ ចូវ ជាម៉ិញ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់ជាន់ទី២៤ បន្ទប់A៧ ។ ចំណែកស្ត្រីជនរងគ្រោះមានឈ្នោះ ម៉ី ម៉ី ត្រូវជាសង្សារ ជាមួយឈ្មោះ ហ្វុងឡុង។
តាមការរៀបរាប់ ជនសង្ស័យឈ្មោះហ្វុង ឡុង បានហៅស្ត្តី្រឈ្មោះម៉ី ម៉ី ត្រូវជាសង្សារ មកលេងបន្ទប់របស់ខ្លួន លុះមកដល់ម៉ោងកើតហេតុ ជនសង្ស័យខាងលើនោះ បានយកទឹកមកឲ្យស្ត្រីជនរងគ្រោះផឹក តែស្ត្រីជាសង្សារនោះមិនផឹកទេ ហើយនាងក៏លោតពីលើអាគារតែម្តង ។ តាមចម្លើយដោះសារ របស់ជនសង្ស័យហាក់បីដូចគ្មាន ហេតុផលច្បាស់ការ ដែលធ្វើឲ្យជនរងគ្រោះឈាន ដល់ការលោតពីលើអាគារនោះទេ ។
យ៉ាងណាជនសង្ស័យនិងបក្ខពួក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍ នគតបាលទន្លេបាសាក់ភ្លាមៗ ចំណេកសព សមត្ថកិច្ចធ្វើការហុំព័ទ្ធ រងជំនាញ មកធ្វើកុសល្យវិច័យ ៕