កំពង់ចាម ÷ គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) សហការជាមួយ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា រៀបចំវគ្គអប់រំ ផ្សព្វផ្សាយ ស្តីពី តួនាទីភារកិច្ច របស់ គ.ជ.ប.ទ និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធ លើសិទ្ធិ និងការប្រឆាំងទារុណកម្ម លើទណ្ឌិត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលគណៈកម្មាធិកាជាតិ ប្រឆាំងទារុណកម្ម បើកវគ្គអប់រំផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធ និងការប្រឆាំងទារុណកម្ម ជូនដល់មន្ត្រីសាធារណៈ និងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់គ្រងកន្លែងឃុំឃាំង នៅខេត្តកំពង់ចាម និងសូមគាំទ្រគ្រប់សក ម្មភាពនានាដែលអាចជួយពង្រឹងនូវ សមត្ថ ភាព ចំណេះដឹងដើម្បីអនុវត្ត នូវមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ឆ្លើយ តបតម្រូវការ របស់ប្រជាពលរដ្ឋ ពិសេសទណ្ឌិត ត្រូវបានដោះលែងអាចយកចំណេះដឹង និងជំនាញទៅប្រកបអាជីវកម្ម បង្កើនជីវភាពរស់នៅបានក្នុងសង្គម។
ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ លោក នុត សាអាន ថ្លែងថា គោលបំណងវត្តនេះ គឺចង់ផ្សព្វ ផ្សាយ អំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងបទដ្ឋា ន អន្តរជាតិពាក់ព័ន្ធ នឹងការប្រឆាំងទារុណកម្ម ដល់មន្ត្រីនគរបាលយុត្តិធម៌ អជ្ញាធរមានសមត្ថកិច្ច នៅទីឃុំឃាំង ជនដែលអាច ឬត្រូវបានដកហូតសិទ្ធិសេរីភាព និងភាគីពាក់ព័ន្ធផ្សេងៗ។
លោកបន្តថា ប្រវត្តិនៃការកកើត គ.ជ.ប.ទបញ្ហាប្រឈម លទ្ធ ផលសម្រេចបាន និងទិ ដៅអនុវត្តបន្ត ហើយក៏ស្នើការសហការពី លោកស្រី អស់លោកជាមន្ត្រី អជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ការអនុវត្តច្បាប់លើជនដែលអាច ឬត្រូវបានដកហូតសិទ្ធិសេរី ភាព និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីសម្រេចបានការបង្ការអំពើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕