នយោបាយ

ថ្នាក់ដឹកនាំកំពូល ចិន-កម្ពុជា នឹងពិភាក្សា ពីលទ្ធភាពបង្កើត កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

ភ្នំពេញ៖ ដើម្បីសម្រេច ឈានដល់កុងសុងស៊ីសចម្បង ថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា នឹងរៀបចំកិច្ចពិភាក្សា ផ្លូវការ លើកដំបូង ស្តីអំពីការសិក្សាស្រាវជ្រាវ លទ្ធភាពកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១៤ វិច្ឆិកានេះ បានបញ្ជាក់ថា “នេះជាការរៀបចំដ៏ពិសេសមួយ នៃភាគីចិន ដោយផ្អែកលើទំនាក់ទំនង មិត្តភាព រវាងចិន និងកម្ពុជា ។ ពេលមុននេះ ថ្នាក់ប្រតិបត្តិការងារ នៃស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជា បានបង្កើតយន្តការទំនាក់ទំនង រួចជាស្រេច ដើម្បីជម្រុញកិច្ចការ ដែលពាក់ព័ន្ធឲ្យមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ” ៕

To Top