ភ្នំពេញ ៖ ករណីរំលោភកូនចុងឯងនេះ តែងតែមានការកើតឡើងជាញឹកញប់ យ៉ាងណាម្តាយគ្រប់រូប ដែលទទួលបានស្វាមីថ្មី គួរតែមានការប្រុងប្រយ័ត្ន ព្រោះមនុស្ស មួយចំនួនតូច នៅតែមានគំនិតអគតិ យកកូនចុង ឬកូនខ្លួនឯង ធ្វើជាល្បែងតណ្ហា រហូតមានផ្ទៃពោះ និងឈានដល់ការសម្លាប់ក៏មាន ។ ដោយឡែកកាលពី ថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ ករណី ឪពុកចុងរំលោភ សេពសន្ថវៈ កូនចុង ដែលមានអាយុ៥ឆ្នាំ បាន២លើក នៅក្នុងព្រៃ ត្រូវបានបែកការ យាយរបស់ជនរងគ្រោះ បឹ្តងសមត្ថកិច្ចឃាត់ខ្លួន ។
តាមបណ្តឹង របស់ជីដូន ជនរងគ្រោះ បានរៀបរាប់ថា ជនសង្ស័យឈ្មោះ ព្រឿង សំ ភេទប្រុស ( ជា កូនប្រសារ ) បាន ប្រព្រឹត្ត សកម្មភាព ចាប់រំលោភ សេពសន្ថវៈ ទៅលើ ឈ្មោះ ស.ច. រ អាយុ៥ ឆ្នាំ (ជាចៅស្រី របស់គាត់) នៅអំឡុង ខែភ្ជុំបិណ្ឌ ម្តងរួចមកហើយ និងខែ បន្ទាប់មកទៀត ចំនួនពីរលើក នៅក្នុងព្រៃ ទីតាំងផ្សេងគ្នា ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្រោយទទួល បានបណ្តឹង កម្លាំងជំនាញ បានចុះស្រាវជ្រាវ ដល់ទីកន្លែងកើតហេតុ និងនាំជនសង្ស័យខាងលើ មកសាកសួរ កំណត់ហេតុស្រង់ចម្លើយបានឆ្លើយសារភាព ប្រាប់ នគរបាលជំនាញថា ពិតជាបានប្រព្រឹត្ត សកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះ ចំនួន២លើក ពិតប្រាកដមែន ។
ជនសង្ស័យត្រូវ បានការិយាល័យជំនាញ នៃស្នងការដ្ឋាន ខេត្តសៀមរាប កសាងសុំណំរឿង ចាត់ការតាមផ្លូវច្បាប់ ៕