ភ្នំពេញ ៖ ដើម្បីបង្កើតការ សប្បាយរីករាយ ខណៈបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា អស់រយៈពេល២ឆ្នាំ ក្រុមហ៊ុនដ៏ធំ ផ្នែកអចលនាទ្រព្យរបស់ចិន នឹងរៀបចំការប្រគំតន្ត្រី សប្បុរសធម៌ ដោយប្រមូលតារាចម្រៀងល្បី ជាច្រើនរូបនៅកម្ពុជា ឲ្យចូលរួមផងដែរ ។
ការប្រគំតន្ត្រីសប្បុរសធម៌ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបុរី អ&អេហ្វ ផ្លូវមហាវិថីតេជោ ឬផ្លូវ៦០ម៉ែត្រ ដោយនឹងមានវត្តមានតារាចម្រៀងល្បីៗ ។
ការសម្តែងនេះ ដោយសារកម្ពុជាជាប្រទេស ដែលមានកម្លាំងទាក់ចិត្តអាថ៌កំបាំង បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទាក់ទាញចំណាប់ អារម្មណ៍របស់ពិភពលោក ។
ក្រុមហ៊ុនអចលទ្រព្យដ៏ធំរបស់ចិននេះ ក៏បានចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរ សុទ្ធសាធ ពោលក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក២០១៩ផងដែរ ។
ក្នុងនាមជាគោលដៅ ទេសចរណ៍នៅអាស៊ីអាគ្នេយ៍ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរ មកពីពិភពលោកជាមួយ លក្ខណៈមនុស្សធម៌សកម្ម និងលក្ខណៈជនជាតិ ។ នាពេលបុណ្យអុំទូក មានមនុស្សច្រើនកុះករ អ៊ូអរយ៉ាងខ្លាំង។ ភ្ញៀវទេសចរមកពីគ្រប់ទីកន្លេងលើពិភពលោក ត្រូវទាក់ទាញដោយពិធីបុណ្យអុំទុក។ភ្ញៀវមកជួបជុំគ្នាជាមួយប្រជាជននៅទីក្រុងភ្នំពេញ ពួកគេបានជួបជុំយ៉ាងសប្បាយរីករាយ សំឡេងស្គរនិងសំឡេង អបអរសាទរលឺៗទៅវិញ ទៅមក រួមគ្នាចូលរួមបរិយាកាសរីករាយ នៃពិធីបុណ្យ៕ ដោយ ស.សំណាង