ព័ត៌មានជាតិ

១១ខែ សមត្ថកិច្ចអនុវត្តន៍ច្បាប់ បង្រ្កាបគ្រឿងញៀន ចំនួន ៨៤៩៧ករណី ឃាត់ខ្លួនមនុស្ស ១៧៨០៨ នាក់

ភ្នំពេញ ៖ គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបង្ហាញរបាយការណ៍ស្តីពី ការអនុវត្តច្បាប់ បង្រ្កាបគ្រឿងញៀន ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួនសរុប ៨៤៩៧ ករណី និងបាន ឃាត់ខ្លួនមនុស្ស ១៧៨០៨ នាក់ ។

យោងតាមរបាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៥ ខែវិច្ចិកានេះ ប្រតិបត្តិការរបស់អង្គភាពនៅតាមបណ្តាខេត្តនានា បានបង្ហាញថា ការឃាត់មនុស្សសរុបមានចំនួន ១៧៨០៨នាក់ ស្រី១១៧១នាក់ (ជនបរទេស ៣៨១នាក់ ស្រី ៦៣នាក់ មាន ១២សញ្ជាតិ )។

ជនសង្ស័យទាំងអស់ដែលត្រូវឃាត់ខ្លួន ជាប់ពាក់ព័ន្ធនិងករណី ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ៥០១៨ករណី ឃាត់ ៩៥៤៨នាក់ (ស្រី ៧៦៩នាក់)
ប្រើប្រាស់ ៣៤៧៩ករណី ឃាត់៨២៦០នាក់(ស្រី ៤០២នាក់)

ក្នុងនោះ អនុវត្ដន៍ដីកា៖២៧៨ដីកា ឃាត់ ២៧៥នាក់(ស្រី ១០នាក់)
សារធាតុញៀនគ្រប់ប្រភេទ= ៥៨៨Kg ៨៣៨,៦៦g និង ២៣៧កញ្ចប់តូច

ដំណាំ កញ្ឆាក្រៀម=៤kg ៨០០,៩g និង ៨៣០៦៦ ដើម

  • សម្ភារៈចាប់យកមាន រថយន្ដ ៦៤គ្រឿង ម៉ូតូ ២២៥២គ្រឿង ទូរស័ព្ទ៥៨៧៨គ្រឿង ជញ្ជីង ៣២៩គ្រឿង អាវុធខ្លី ៦ដើម អាវុធវែង១០ដើម
  • ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កក ចំនួន ២កន្លែងមានដីចំកា 0កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង ១កន្លែង៕
To Top