ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថាក្រោយការស្ថាបនាផ្លូវរួចរាល់ នៅពេលខាងមុខគ្រាន់តែផ្លូវថ្នល់ ក៏អាចទាក់ទាញប្រជា ពលរដ្ឋពីបណ្ដាខេត្តផ្សេងៗ មកលេងខេត្តព្រះសីហនុបានដែរហើយ មុខមាត់ខេត្តព្រះសីហនុនឹង ប្រែប្រួលកាន់តែខ្លាំងតាមរយៈផ្លូវថ្នល់ស្អាត ធំទូលាយនិងសំណង់ អគារខ្ពស់រះ ត្រដែតឡើងពាសពេញក្រុង។