ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅកម្ពុជា គ្មានការចាប់ខ្លួនដោយទំនើងនោះទេ ព្រោះជាអំពើខុសច្បាប់ ហើយរាល់ការចាប់ខ្លួន ត្រូវតែមានដីការពីតុលាការ លើកលែងតែបទល្មើស ជាក់ស្ដែងមួយតែប៉ុណ្ណោះ៕