បាងកក ៖ GSP (Generalized System Preference) គឺជាសិទ្ធិពិសេសផ្នែកពន្ធ ដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានផ្ដល់ទៅឲ្យប្រទេស កំពុងអភិវឌ្ឍន៍ ដោយមិនត្រូវ បង់ពន្ធគយទំនិញ ដើម្បីជួយឲ្យប្រទេស ដែលទទួលសិទ្ធិ អាចនាំទំនិញ ទៅប្រកួតប្រជែង ជាមួយបណ្ដាប្រទេស អភិវឌ្ឍន៍បាន ។
ការផ្ដល់សិទ្ធិGSP នេះ គឺជាការផ្ដល់តែមួយភាគី (Unilateral) គឺជាប្រទេសដែលផ្ដល់សិទ្ធិ GSP មិនបានទាមទារផលប្រយោជន៍ តបស្នងពីប្រទេស ដែលបានទទួល ក៏ប៉ុន្តែត្រូវកំណត់លក្ខន្តិកៈ នៃបណ្ដារប្រទេស ដែលនឹងទទួលសិទ្ធិអនុគ្រោះពន្ធ GSP ដោយសហរដ្ឋអាមេរិក ។
ប្រទេសដែលទទួលបាន GSP ប្រជាពលរដ្ឋត្រូវមានចំណូល ក្នុងម្នាក់ៗជាប្រចាំឆ្នាំ(GNP per captial)មិនលើសពី១២៧៣៥ ដុល្លារសហរដ្ឋអាមេរិក ដែលជាប្រទេសមិនគាំទ្រ ឬពាក់ព័ន្ធជាមួយក្រុមភេរវកម្ម និងមិនត្រូវពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រភពលុយ ដែលមានបញ្ហា (លុយខ្មៅ) ។ មានការគ្រប់គ្រងសិទ្ធិពលកម្ម តាមបទដ្ឋានសាកល មានការព្យាយាម ប្រយុទ្ធប្រឆាំងពលកម្មកុមារ និងភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗទៀត ។ ផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិចំពោះសហរដ្ឋអាមេរិក ដែលស្មើភាព ទៅជាមួយ បណ្ដាប្រទេសផ្សេងៗ ដោយសហរដ្ឋអាមេរិក មានសិទ្ធិកំណត់ថា នឹងផ្ដល់ឲ្យនរណា ឬមិនឲ្យនរណា គឺជារឿងលំបាក ដែលប្រទេសថៃ អំពាវនាវសុំភាពយុត្តិធម៌ ពីសហរដ្ឋអាមេរិក។ រឿងដែលធ្វើបាន គឺការអធិប្បាយបន្ថែមចំពោះសហរដ្ឋអាមេរិក នៅក្នុងករណី ដែលការយល់មិនត្រឹមត្រូវ ការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើសហរដ្ឋអាមេរិក ទោះបីយ៉ាងណា ក៏ដោយសហរដ្ឋអាមេរិក មានគោលនយោបាយ កាត់បណ្ដាប្រព័ន្ធអនុគ្រោះពន្ធGSP មកជាបន្តបន្ទាប់ រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០ ជាងរៀងរហូតមក ដោយនៅឆ្នាំ២០១៨ ប្រព័ន្ធអនុគ្រោះពន្ធនៅត្រឹម២៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក គិតជាមធ្យមភាគ មិនដល់១ភាគរយ នៃទំនិញសរុបទាំងអស់ របស់សហរដ្ឋអាមេរិក ។
កាត់បន្ថយជាង ២ភាគរយនៅក្នុងឆ្នាំ១៩៩៦ ក្រៅពីនោះឃើញថា ប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP មានការកើនឡើងយ៉ាងខ្លាំង ដូចជានៅក្នុងឆ្នាំ២០១៨ ប្រទេសដែលបានទទួលបាន GSP ច្រើនបំផុត មាន៥ប្រទេស ក្នុងចំណោមប្រទេសសរុប១៦៨ប្រទេស ទូទាំងពិភពលោក មានតំលៃសរុបរួម៧៥% នៃទំនិញនាំចូល តាមប្រព័ន្ធអនុគ្រោះពន្ធGSPទាំងអស់ ។ បន្ថែមពីចំនួន៦៨%នៅក្នុងឆ្នាំ១៩៩៦ មានគោលនយោបាយមួយ បានសបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក បានប្រើប្រព័ន្ធអនុគ្រោះពន្ធ ពិសេសGSPខាងលើនេះ ជាឧបករណ៍មួយផ្នែក ក្នុងដំណើរការ គោលនយោបាយផ្សេងៗ រួមទាំងគោលនយោបាយ សេដ្ឋកិច្ច និងទំនិញអន្តរជាតិ ជំនួសការ ជួយសង្រ្គោះដល់ប្រទេស ដែលមានចំណូលទាប ។ មួយរយៈក្រោយនេះ ត្រូវបានគេសង្កេតឃើញថា ការពង្រីកខ្លួនប្រព័ន្ធអនុគ្រោះពន្ធ GSP មានការកើនឡើងជាលំដាប់ ។
ប្រទេសថៃ ជាប្រទេសដែលទទួល បានប្រព័ន្ធអនុគ្រោះពន្ធ ពីសហរដ្ឋអាមេរិក ជាប្រទេស ក្នុងចំណោមប្រទេសទាំង ៥ ដែលទទួលបានការអនុគ្រោះពន្ធ GSPតាំងពីឆ្នាំ១៩៩៦រហូត។ ទាំងនេះការផ្ដាច់សិទ្ធិGSP ដែលអាចទៅបាននឹង ត្រូវនាំមកជាឧបករណ៍ការចរចា ឬការតថ្លៃ របស់សហរដ្ឋអាមេរិក ក្នុងការគាបសង្កត់ឲ្យប្រទេសថៃ ត្រូវដំណើរការគោលនយោបាយ ដូចតម្រូវការសហរដ្ឋអាមេរិកចង់បាន ។
មានច្រើនភាគីជឿជាក់ថា ហេតុផលសំខាន់ មួយដែលធ្វើឲ្យប្រទេសថៃ ត្រូវកាត់ផ្ដាច់សិទ្ធិGSP ទាក់ទងនឹងថ្នាំបាញ់សម្លាប់ស្មៅ និងផ្នែកកសិកម្មផ្សេងៗ តាមមតិរបស់ គណៈកម្មការវត្ថុគ្រោះថ្នាក់ កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០១៩ ដែលសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រើផ្នែកផលិតកសិកម្ម ជាច្រើនប្រភេទ ដែលសហរដ្ឋអាមេរិក បញ្ជូនមកលក់ និងចែកចាយ នៅក្នុងប្រទសថៃ មានដូចជា៖ ពោត សណ្ដែកលឿង។
ក្រៅពីប្រធានបទ រឿងរៀបចំសហភាព ការងារពលករចំណាកស្រុក ប៉ុន្តែរាល់ហេតុផលការពិត គឺសហរដ្ឋអាមេរិក នៅមានសិទ្ធក្នុងការ សម្រេចចិត្តថាផ្ដល់ ឬមិនផ្ដល់ រូបភាពការចរចាមានឡើង ជាមួយនឹងការខាតបង់ ដែលមកពីការសម្រេចចិត្ត ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាមួយនឹងសេដ្ឋកិច្ចថៃ កើនឡើងប៉ុណ្ណា នៅពេលដែលធៀបជាមួយ នឹងការអំពាវនាវផ្សេងៗ ដែលសហរដ្ឋអាមេរិក សាកល្បងជាមួយនឹងថៃ ។
ឃើញថានៅក្នុងឆ្នាំ២០១៨ ថៃមានទំនិញ១៤៣៩មុខ ដោយទាំងអស់មាន៥៣៩៨មុខ ដែលសហរដ្ឋអាមេរិកនាំចូល ពីប្រទេសថៃ ជាពិសេសគឺប្រភេទឧបករណ៍ និងគ្រឿងចក្រ ឧបករណ៍អគ្គិសនី និងយានយន្ត អាហារសមុទ្រ ឬក៏គ្រឿងកំប៉ុង ដែលជាទំនិញ នាំចេញដ៏សំខាន់របស់ថៃ ទៅកាន់សហរដ្ឋអាមេរិក រាប់ម៉ឺនលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ប៉ុន្តែមិនបានទទួល ផលប៉ះពាល់ខ្លាំងណាស់ណានោះទេ ព្រោះតែការនាំចេញទំនិញទាំងអស់នេះ កន្លងមកភាគច្រើនបានបង់ពន្ធគយ តាមធម្មតាមិនបានប្រើសិទ្ធិGSP ហើយសហរដ្ឋអាមេរិក កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP ធ្វើឲ្យអ្នកជំនួញ នៅថៃត្រូវបង់ពន្ធគយ ជាលទ្ធផលនៃផលប៉ះពាល់គួរនឹងមានកំណត់ពីព្រោះពន្ធគយទំនិញទាំងអស់នេះ វាហាក់ធ្លាក់ទាបចុះ ហើយនឹងទំនិញ បញ្ជូនចេញពីប្រទេសថៃ មានការអន់ថយ ខាងផ្នែកតំលៃ ក៏នឹងត្រូវមានកំណត់។ ការវាយតម្លៃការខាតបង់ នៃតំលៃនាំចេញស្ថិត នៅក្នុងចន្លោះ ២១.៦-៨១.១លានដុល្លារសហរដ្ឋអាមេរិក នៅលើមូលដ្ឋានគ្រប់ទំនិញ ដោយផ្ដាច់សិទ្ធិព្រមគ្នា ។ កាវាយតម្លៃមុននេះ ដែលបានចុះផ្សាយក្នុងប្រព័ន្ធសារព័ត៌មាន ដែលមានតម្លៃខ្ពស់ ទៅដល់រាប់សិបម៉ឺនលានបាត កើតចេញពីការគណនា ពីតម្លៃទំនិញនាំចេញទាំងអស់ ទៅសហរដ្ឋអាមេរិក ដែលជាការមិនត្រឹមត្រូវ ប៉ុន្តែធាតុពិតនៅក្នុង តម្លៃប្រើប្រាស់GSP ត្រឹមតែ១ភាគ៥ នៃតំលៃសរុបនាំចេញពីប្រទេសថៃ ទៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ។ ទំហំនៃការប៉ះពាល់ ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ការកាត់បន្ថយនៃការគៀបសង្កត់ ចំពោះថ្នាក់ដឹកនាំកំណត់ គោលនយោបាយរបស់ថៃ ក្នុងការចរចាហើយនឹង អាចធ្វើការកំណត់ នៃសកម្មភាពចរចា បានល្អឡើង ទោះបី យ៉ាងណាក៏ដោយថៃ មិនអាចទាមទារថា ប្រទេសថៃ នឹងត្រូវទទួលបានសិទ្ធGSP ជារៀងរហូតពីសហរដ្ឋអាមេរិកនោះទេ។ ការកាត់បន្ថយ ប្រព័ន្ធអនុគ្រោះពន្ធ GSP ពីបណ្ដារប្រទេសផ្សេងៗ ដូច្នេះផលប្រយោជន៍ នឹងបានមកពីការទាមទារសិទ្ធិប្រព័ន្ធអនុគ្រោះពន្ធ ទើបមានការថយចុះជាលំដាប់ មិនថាចំពោះហេតុផល ការពិតដែលធ្វើឲ្យសហរដ្ឋអាមេរិក កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ របស់ប្រទេសថៃយ៉ាងណាក៏ដោយ រឿងដែលប្រទេសថៃ ត្រូវចៀសវាង គឺការប្រមូលពន្ធ តបតដូចដែលបានកើតឡើង នៅក្នុងករណីប្រទេសឥណ្ឌា និងការនាំប្រទេសឆ្ពោះ ទៅសង្រ្គាមពាណិជ្ជកម្ម ។ ជារឿង ដែលគួរតាមដាន ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP បើទោះបីមិនបានជះឥទ្ធិពល ផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែបានកើតឡើង នៅក្នុងចំណោមបញ្ហា ដែលអ្នកជំនួញកំពុង តែប្រឈមមុខយ៉ាងធ្ងន់ធ្ងរ មិនថាការប្រកួតប្រជែង នៃតម្លៃទំនិញ អតិផរណាលុយបាត ដែលច្រើនបំផុតនៅតាមភូមិភាគ និងសេដ្ឋកិច្ច ពិភពលោក ។ រយៈពេលដ៏ខ្លី ភាគីរដ្ឋាភិបាល ចាំបាច់ត្រូវតាមដាន ឲ្យបានដិតដល់ ចំពោះការកើនឡើងតម្លៃលុយយើង ប្រតិបត្តិមិនបាននៅក្នុង គោលនយោបាយសមតុល្យទំនិញ សមតុល្យបញ្ជី សារពើរបស់ថៃ ដែលជួយក្នុងកំឡុង ពេលជាច្រើនឆ្នាំ កន្លងមកនេះធ្វើឲ្យតំលៃ លុយបាតមានសភាពរឹងមាំ ដែលជារឿងបណ្ដោយ ទៅតាមយុទ្ធសាស្រ្តទីផ្សារ នៅក្នុងរយៈពេលមធ្យម ប៉ុន្តែរយៈពេលខ្លះត្រូវមើលការខុសត្រូវ នូវបំរែបំរួល នៃតម្លៃលុយ ជារឿងចាំបាច់ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលនឹងអ្នកជំនួញ ត្រូវសម្របខ្លួននឹងព្យាយាមបើកទីផ្សារថ្មី ដល់ទំនិញ ដែលបាននាំចេញទៅជាបន្តបន្ទាប់ ៕