ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបាក់ស្រុត ច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សា សាងសង់ឡើងវិញ

កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹក ថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដឹកនាំក្រុមការ ងារចុះពិនិត្យមើលការបាក់ ច្រាំងទន្លេជាថ្មី ដែលស្ថិតនៅ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបា ល សង្កាត់កំពង់ចាម ក្ក្រុងកំពង់ចាម ដែលប្រការនេះ បណ្តាល ឲ្យ ប៉ះពាល់ ដល់ អគារ ប៉ុស្តិ៍ រដ្ឋបាល នេះ ផងដែរ ។

តាមមន្ត្រីរសាលាខេត្ត កំពង់ចាម ឲ្យដឹងថា ដេីម្បីរិះរកវិធីដោះស្រាយលេីបញ្ហា គ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងជារេីយៗ លោក អ៊ុន ចាន់ដា អភិបា លនៃគណៈអភិបាល ខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធរួម នឹងអាជ្ញាធរក្រុងអញ្ជើញចុះពិនិត្យ ស្ថានភាពបាក់ ស្រុតដីច្រាំងទន្លេ មួយកន្លែងដែលមានប្រវែងប្រមាណ ជា១០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ស្ថិតនៅ ប៉ុស្តិ៍នគរបាល សង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម ហើយជាមួយនឹងការ ចុះពិនិត្យ ស្ថានភាព ថានភាពនៃការបាក់ស្រុតដីច្រាំងទន្លេនេះ ឃើញថា អាចបណ្ដាល មកពីកត្តាគ្រោះធម្មជាតិ ។

ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានដាក់ចេញនូវ ផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ក្នុងការចុះធ្វើការសិក្សា ស្រាវជ្រាវ ដេីម្បីឈានទៅដល់ បង្កើតផែនការដោះស្រាយ បញ្ហាចំពោះមុខឲ្យ ទាន់ពេលវេលា ។

ដោយឡែក នាព្រឹកថ្ងៃដដែលនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្តរួមនឹង មន្ត្រីពាក់ព័ន្ធបានអមដំណើរ លោក ញ៉ែម វ៉ាលី រដ្ឋលេខា ធិការ ក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិកា ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោង កែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់ សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាម ដេីម្បី ធ្វើការពិនិត្យទីតាំង ត្រៀមរៀបចំពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆាប់ៗខាង មុខនេះផងដែរ ។

To Top