ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងសាងសង់ ដំបូលផ្សារបឹងកុក

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ អមដំណើរដោយអាជ្ញាធរក្រុងកំពង់ចាម បានចុះពិនិត្សស្ថានភាព ផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសាងសង់ដំបូល សម្រាប់សម្រួលដល់ក្រុមអាជីវករលក់ដូរ ។

បន្ទាប់ពី ការចុះពិនិត្យស្ថានភាពផ្សារបឹង កុកនោះ មន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មាន បំណងរៀបចំសាងសង់ ដំបូលផ្សារបឹងកុក ដើម្បីសម្រួលដល់ការលក់ដូរ របស់ក្រុមអាជីវករ ដែលជាការចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង។

To Top