ភ្នំពេញ៖ ដើម្បីចូលរួមព្យាបាលកុមារនៅកម្ពុជា ក្រុមហ៊ុនអចល នាទ្រព្យដ៏ធំរបស់ចិន បានបង្កើតកម្មវិធីសប្បុរសធម៌ ប្រមូលបានថវិកាប្រមាណជា៣ពាន់ដុល្លារឬ ស្មើ១២លាន រៀលប្រគល់ជូនមូលនិធិគន្ធបុប្ផា។
ក្នុងពិធីប្រគំតន្ត្រី សប្បុរសធម៌នារាត្រីថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ នៅសាលាទទួលភ្ញៀវ អន្តរជាតិខ្សែក្រវាត់មួយផ្លូវ មួយនៅផ្លូវមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ តំណាង ក្រុមហ៊ុនអចលទ្រព្យដ៏ធំរបស់ចិន ឈ្មោះថា R & Fបានលើកឡើងថា ថវិកាទាំងនេះ បានមកពីកម្មវិធីសប្បុរសធម៌ របស់ក្រុមហ៊ុននៅក្នុង ព្រះរាជពិធីបុណ្យអុំទូក កាលពីកន្លងមក។
លោកបន្តថា ការប្រគំតន្ត្រីមនុស្សធម៌នៅរាត្រីនេះ ដោយសារលោកមើលឃើញ កម្ពុជាបានកំពុងតែស្រូប យកវិនិយោគគិនជាច្រើន ជាពិសេសវិស័យអចលនាទ្រព្យ ហើយនៅក្រោមគោល គំនិតផ្តួលផ្តើម ក៏ដូចជាខ្សែក្រវាត់ មួយផ្លូវមួយរបស់ ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីកម្ពុជា ទើបក្រុមហ៊ុនមានវត្តមាន នៅកម្ពុជានិង មានការរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្ថែមថា ជាការតបស្នងសងគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមកម្ពុជានោះ ទើបលោកបង្កើតកម្មវិធីសប្បុរស ធម៌ក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកនដោយ ក្រុមហ៊ុន លោកបានធ្វើកម្មវិធីចែកទឹកបរិសុទ្ធ ហើយទទួលវិភាគ ទាន៤រយរៀល ដើម្បីប្រ មូលជូនមន្ទីពេទ្យគន្ធបុប្ផា ។ ក្នុងរយៈពេល៣ថ្ងៃនេះក្រុមហ៊ុន បានចែកទឹក បរិសុទ្ធអស់ ៣ម៉ឺន ដប ហើយមូលបានចំនួន១២លានរៀល ឬស្មើ៣ពាន់ដុល្លារ។
សូមជម្រាបថា ការកម្មវិធីប្រគំតន្ត្រីមានការចួលរួមពីតារា ចម្រៀងកម្ពុជាល្បីៗ ជាច្រើនរូប និងមានការចូលទស្សនាពីប្រជាពលរដ្ឋ និងប្រជាជនចិនយ៉ាងច្រើនកុះករ ៕