ព័ត៌មានជាតិ

អាមេរិក និងកូរ៉េខាងត្បូង ផ្អាកធ្វើសមយុទ្ធយោធា ក្នុងបំណងជំរុញ បង្កើនកិច្ចប្រឹងប្រែងសន្តិភាព កូរ៉េខាងជើង

បរទេស៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងផ្អាកធ្វើសមយុទ្ធយោធា នៅក្នុងដំណើរខិតខំប្រឹងប្រែង ជំរុញបង្កើនសន្ទុះសន្តិភាពដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ច្រានចោលការផ្តល់សម្បទាន ផ្សេងទៀត ឲ្យដល់ទីក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយប្រាប់ថា យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នឹងនៅតែ រក្សាការត្រៀមខ្លួនខ្ពស់ បើទោះជាមានការផ្អាកនោះក៏ដោយ និងបានបដិសេធថា ការសម្រេចចិត្តផ្អាកធ្វើសមយុទ្ធនោះ ថាមិនមែន ជាសម្បទានមួយឲ្យដល់កូរ៉េខាងជើងនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា កាលពីដើមខែនេះ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានថ្កោលទោសសហសមយុទ្ធ ដែនអាកាសអាមេរិក ហើយទីក្រុងព្យុងយ៉ាង ជាប្រក្រតី តែងតែប្រឆាំងនឹងសមយុទ្ធយោធា រួមគ្នាបែបនោះរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកវាថា ជាការហាត់សម សម្រាប់ការឈ្លានពាន៕

ប្រែសម្រួល៖ប៉ាង កុង

To Top