ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណឥណ្ឌូណេស៊ី ដែលជួយទប់ស្កាត់ ពួកក្រុមឧទ្ទាម ក្រៅច្បាប់

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែង នូវ ការ អរគុណចំពោះឥណ្ឌូណេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អ ក្នុងការជួយទប់ស្កាត់ ពួកក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងប្រើប្រាស់ទឹក ដីឥណ្ឌូណេស៊ី ដើម្បីធ្វើសកម្មភាពន យោ បាយប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជានោះ។ នេះបេីយោង តាម AKP។

លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបាន ថ្លែងដូច្នេះ ប្រាប់អ្នកយកព័ត៌ មា នបន្ទាប់ពីជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រា ជា ណាចក្រកម្ពុជា និងលោក ជូសុស កាឡា (Jusuf Kalla) អតីតអនុប្រធានាធិបតី ឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះ អតីតអនុប្រធានាធិបតី ឥណ្ឌូណេស៊ី បានថ្លែងអំណរគុណ សម្ដេចតេជោ ដែលបា នអញ្ជើញចូ លរួម នៅក្នុងកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក​ ឆ្នាំ២០១៩ នៅកម្ពុជានា ពេលនេះ ។

លោកបានសម្ដែងនូវ ការសប្បាយរីករាយដោយសារ តែទំនាក់ទំនង នៃប្រទេសទាំងពីរ មានការអភិវឌ្ឍកើនឡើង ជាលំដាប់។ អតីតអនុប្រធានាធិបតី ឥណ្ឌូណេស៊ីបានបន្តថា កិ ច្ចប្រជុំនេ មានសា រៈ សំខាន់ណាស់ ដោយយើងបានកសាង នូវសមិទ្ធផល បង្ហាញ ចំពោះពិភពលោកនូវ ការ រួមសាមគ្គីគ្នា ដោះស្រាយបញ្ហាប្រឈមមួយ ចំនួន។

ទន្ទឹមនេះ លោកក៏បានបង្ហាញនូវក្តីរីករាយផងដែរ ដែលគោលបំណងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានជំរុញឱ្យទំនាក់ទំនង មានការរីកចម្រើនលើគ្រប់វិស័យ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្ដែងការរីករាយ ចំពោះទំនាក់ទំនង រវាងប្រទេស ទាំ ងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលមានរយៈកាលជាយូរលង់ណាស់ មកហើយ ហើយបាន អរគុណឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះបណ្ដាល ធនធានមនុស្ស ដែលមាន ដូចជាមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ របស់កម្ពុជា។ ក្រៅពីនោះទំនាក់ទំនងពាណិជ្ជកម្ម និងការហោះហើរត្រង់ ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមាន ការរីកចម្រើន ជាបន្តបន្ទាប់។

ក្នុងក្របខ័ណ្ឌអាស៊ាន សម្ដេចតេជោបានចាត់ទុកថា ឥណ្ឌូណេស៊ី គឺជាប្រទេសធំមួយ ដោ យសារតែមាន ប្រជាជនច្រើន ហើយមានសំឡេងខ្លាំង ដែលជួយឱ្យអាស៊ានមានឥទ្ធិពល និ ងជួយដល់សេដ្ឋកិច្ចរបស់ កម្ពុជាផងដែរ។ សម្ដេចតេជោ បានបន្ដថា គំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូណេស៊ី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺបានក្លាយទៅជា ទស្សនទានរបស់អាស៊ានទាំងមូល ដោយសម្ដេចតេជោគាំទ្រថា ទស្សនទាននេះ គឺជាទស្សនទានរបស់អាស៊ានទាំងមូល ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បាន អរ គុណដល់អតីតអនុប្រធានាធិបតី ឥណ្ឌូណេស៊ីផងដែរ ដែលបានសង្កេតឃើញពីការរីកចម្រើនរបស់ កម្ពុជា។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីឱ្យកម្ពុជាដើរទាន់ ទៅនឹងបណ្ដាប្រទេសជិតខាងនិងក្នុងតំបន់។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំ ពោះលោកប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ប្រសើរ ក្នុង ស្មារ តីអាស៊ានក្នុងការទប់ស្កាត់មិនឱ្យក្រុមឧទ្ទាមក្រៅច្បាប់ ជាពិសេសលោកស្រី មូរ សុខហួ រ និងលោក សម រង្ស៊ី ក្នុងការប្រើប្រាស់ទឹកដីឥណ្ឌូណេស៊ី ធ្វើសកម្មភាពនយោបាយនោះ៕

To Top