ភ្នំពេញ៖ ក្នុងឱកាសបើកកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (Asia Pacific Summit 2019-Cambodia) នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានប្រទេសខ្លះដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រ ឲ្យមានរដ្ឋប្រហារយោធា នៅកម្ពុជា និងគាំទ្រ របបប្រជាធិបតេយ្យ ឲ្យអង្គុយនៅ អង្គការសហប្រជាជាតិ ៕