ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រោយបានទៅមើលរូងប្រជៀវ នៅភ្នំសំពៅ ខេត្តពោធិ៍សាត់ ដោយមានប្រជៀវរាប់លានក្បាលហើរចេញ នៅរាល់ពេលថ្ងៃលិចបានហៅទិដ្ឋភាពនេះថា “អស្ចារ្យ (ហើយរាងគួរឲ្យព្រឺក្បាលបន្តិច)” ។
ការលើកឡើងរបស់លោកនេះ ក្នុងពេលធ្វើដំណើរទៅតាមខេត្ត ក្នុងសប្តាហ៍នេះ ដោយបានជួបអ្នកស្ម័គ្រចិត្ត របស់ទីភ្នាក់ងារ Peace Corps រស់នៅ និងធ្វើការនៅខេត្តពោធិ៍សាត់ ហើយមានការចាប់អារម្មណ៍ចំពោះ ការពេញចិត្តរបស់ពួកគេ ក្នុងការបង្រៀនភាសាអង់គ្លេសដល់យុវជនកម្ពុជា។
នេះបើតាមការផ្សព្វផ្សាយ របស់គេហទំព័រទូតអាមេរិក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩៕


 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									