នយោបាយ

រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំ លើកទី១៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាទីស្តីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនាព្រឹកនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន ៖
ទី១- ការពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប។
ទី២-របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប។
ទី៣-ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ទី៤-ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។
និងទី៥-ការពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាព សម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យ ស្តីពីការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាល ទៅឲ្យរដ្ឋបាល រាជធានី- ខេត្ត ៕ ដោយ ៖ អេង ប៊ូឆេង

To Top