ព័ត៌មានជាតិ

គណៈកម្មាធិការបុណ្យជាតិ បដិសេធការរិះគន់រថយន្តដឹកព្រះសពសម្តេចរាជបុត្រី បុប្ផាទេវី ព្រោះរថយន្តរៀបចំ ស័ក្តិសមល្អបំផុត

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការបដិសេធរាល់ការរិះគន់ទាំងឡាយណា មកលើរថយន្តដឹកព្រះសពសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ។ 

គណៈកម្មាធិការបុណ្យជាតិ បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំង របស់ក្រសួងព្រះបរមរាជវាំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយ ព្រះរាជដំណើររបស់ព្រះសង្ឃដែលនិមន្តចូលរួម ក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង ត្រូវបានតុបតែងលម្អដោយសន្ធិយា-វាំងនន កម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្តិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយ នៅខាងក្នុងព្រះទីនាំងនោះទេ។

សូមបញ្ជាក់ថា ក្រោយការមកដល់របស់ព្រះសពសម្តេច រាជបុត្រី ព្រះរាម បុប្ផាទេវី នៅរាត្រីថ្ងៃទី១៩ វិច្ឆិកា បានផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីបណ្តាអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក ។ ដោយពួកគេលើកឡើងថា ក្នុងឋានៈជាសម្តេចរាជបុត្រី មិនគួរប្រើរថយន្តធម្មតាដឹកព្រះសពឡើយ៕

To Top