ភ្នំពេញ ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកគោ បើកបរដោយបុរសម្នាក់ ត្រូវរថយន្ត LEXUS 570 ស្លាកលេខរដ្ឋ បានបុកចំពៅមុខ ពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅកន្លែង កើតហេតុ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែក ចូលអូខ្យង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះ ស្លាប់មានឈ្មោះសឺ កគឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែងស្រុករតនៈមណ្ឌល ខេត្តបាត់តំបង បើកបរម៉ូតូម៉ាក WAVE ពណ៌ទឹកប៉ិចសណ្ដោងរ៉ឺម៉ក គ្មានស្លាកលេខ ។ ចំណែករថយន្តបង្ក ម៉ាកLEXUS៥៧០ ឈាមជ្រូក ពាក់ស្លាកលេខរដ្ឋ ០៦/២៤៦៩៩ ។
សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ដ និងរ៉ឺម៉ក ត្រូវបានកម្លាំង ជំនាញចរាចរណ៍ ផ្លូវគោក យកមករក្សាទុក នូវស្នងការដ្ឋាន នគរបាល ខេត្ដប៉ៃលិន ដើម្បីរងចាំដោះស្រាយ ៕