នយោបាយ

លោក កឹម សុខា ៖ ការងារទំនាក់ទំនង អន្តរជាតិរបស់ខ្ញុំ ដើម្បីជាតិខ្ញុំ

ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួប ជាមួយលោក Bjorn Haggmark ឯកអគ្គរាជទូត នៃប្រទេសស៊ុយអែដ ប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ថ្លែងថា ការងារទំនាក់ទំនង អន្តរជាតិ របស់លោក ធ្វើឡើងដើម្បី ជាតិទាំងអស់។

បើតាមហ្វេសប៊ុកលោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា គឺលោក កឹម សុខាមានប្រសាសន៍ថា «ការងារទំនាក់ទំនងអន្តរជាតិ(ការទូត)របស់ខ្ញុំ ដើម្បីជាតិខ្ញុំ គឺដើម្បីប្រយោជន៍ សម្រាប់ប្រទេសកម្ពជា និងប្រជាពលរដ្ឋខ្មែរ» ។

ផ្ទាំងពាណិជ្ជកម្ម

លោកក៏ស្វាគមន៍ និងអបអរសាទរនូវ ការពង្រឹងនិងពង្រីក ទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានា ដើម្បីបំរើ ការពារ កសាងដែលជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ខ្មែរទាំងអស់គ្នា ៕

To Top