ព័ត៌មានជាតិ

ក.អ.ក បង្ហាញពីស្ថានភាព បទល្មើសសត្វព្រៃនិង ច្បាប់ពីការជួញដូរ

ភ្នំពេញ : ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)និងអង្គការសមាគមន៍ អភិរក្សសត្វព្រៃកម្ពុជា(wcs)បានរៀបចំសិក្ខាសាលាស្ដីពី “ការស្វែងរកព័ត៌មាន ដោយអ្នកសារព័ត៌មាន ទាក់ទងការជួញដូរសត្វព្រៃ” ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេល មួយថ្ងៃពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅភោជនីយដ្ឋាន ទន្លេបាសាក់១។

ទាក់ទងនឹងប្រធានបទនេះ ក្នុងគោលបំណង បង្ហាញដល់អ្នកសារព័ត៌មាន ស្ដីពីស្ថានភាពទូទៅ នៃការជួញដូរសត្វព្រៃ និងច្បាប់ពាក់ព័ន្ធនឹង ការជួញដូរសត្វព្រៃ បទពិសោធន៍របស់ភ្នាក់ងារ អនុវត្តច្បាប់ប្រឆាំង នឹងការជួញដូរ និងស៊ើបអង្កេត ការជួញដូរសត្វព្រៃ នៅកម្ពុជា។

ក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មានទូទៅ ដែលកំពុងបំពេញ វិជ្ជាជីវៈ ក្នុងការបង្កើនសមត្ថភាព ស្វែងរកព័ត៌មាន រាយការណ៍ព័ត៌មាន ទាក់ទងនិងការជួញដូរ សត្វព្រៃនៅកម្ពុជា ៕

To Top