ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ÷ នៅឆ្នាំ២០២០ នឹងចំណាយថវិកា ៣៨៩,២៣០លានរៀល លើក ៣៧០គម្រោង

កំពង់ចាម ÷ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ នៅមន្ទីរផែនការខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា មានគម្រោងចំនួន ៣៧០ គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល អនុវត្តក្នុងឆ្នាំ២០២០។

លោកអភិបាលខេត្តថ្លែងថា លទ្ធផល សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិ យោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានការគាំទ្រសរុបចំនួន ២,៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤,៨២៥គម្រោង ក្នុងនោះមានមន្ទីរ អង្គ ភាពគាំទ្របានចំនួន ២,៣២៧គម្រោង អង្គការសង្គមស៊ីវិល គាំទ្របានចំនួន៣២ ៩គម្រោង និងសប្បុរសជនចំនួន ០១ គម្រោង។ ដោយឡែក គម្រោងវិនិយោគ កំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន ២៤.ម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០,៣១២លានរៀល និងគម្រោង ដែលមានថវិកាគាំទ្រ មានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០។

លោកថា គម្រោងទាំងនេះ ពិតជាស្ដែងឡើង នូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រសារ កាត់បន្ថយភាពក្រីក្រ និងចំណាក ស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដែលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ ជាបន្តបន្ទាប់។

ផ្ទាំងពាណិជ្ជកម្ម

ជាក់ស្តែង ទិន្នន័យអំពីអត្រាកំណើន!
សេដ្ឋកិច្ចខេត្តបានបង្ហាញថា បីឆ្នាំចុង ក្រោយនេះ រដ្ឋបាលខេត្តបានរក្សាកំណើនសេដ្ឋកិច្ច នៅរង្វង់៦% ក្នុងមួយឆ្នាំ គឺឆ្នាំ២ ០១៦ មានចំនួន៦,១% ឆ្នាំ២០១៧ មានចំនួន៥.៩% និងឆ្នាំ២០១៨ មានចំនួន ៦.៥%។ ផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាពលរដ្ឋម្នាក់ (GDP) បាន កើនពីចំនួន១,៣៣៤ដុល្លារ នៅឆ្នាំ២០ ១៦ កើនដល់ចំនួន១,៤១៩ដុល្លារ នៅឆ្នាំ២០១៧ និង១,៥២២ដុល្លារ នៅឆ្នាំ២ ០១៨។

ជាមួយគ្នានោះដែរ ក្នុងឱកាសបិទអង្គប្រជុំនេះ លោកអភិបាលខេត្តបាន ផ្ដាំផ្ញើដល់បន្ត្រីទាំងអស់ថា គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០- ២០ ២២) គឺជាផែនការសម្រាប់អនុវត្ត នៅឆ្នាំ២០២០ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាព ជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ ដោយធ្វើការសហ ការជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យបានជិតស្និទ្ធ និងមានប្រសិទ្ធិភាព ៕

To Top