នយោបាយ

លោក សុខ ឥសាន ៖ សារឆ្លើយឆ្លងគ្នា រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីអាមេរិក ឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អ

ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបង្ហាញពីមោទកភាព ចំពោះសារឆ្លើយឆ្លងគ្នារវាងសារឆ្លើយឆ្លង រវាងប្រធានាធិបតីសហរ ដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

លោក សុខ សាន លើកឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សារនេះបានឆ្លុះបញ្ចាំងពីទស្សនវិស័យរីកចម្រេីននៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងហប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរ។

លោកបន្តថា ជំហរនិងទស្សនៈរបស់លោកដូណាល់ ត្រាំនិងសម្តេចតេជោមាមលក្ខណៈប្រហាក់ប្រហែលគ្នានិងដូចគ្នា ដែលធ្វេីឲ្យសហប្រតិបត្តិការដេីរតាមគន្លងលិទ្ធិប្រជាធិបតេយ្យេដេីម្បីសន្តិភាពស្ថិរភាពនិងវិបុលភាពនៃប្រជាជនកម្ពុជា ។

ប៉ុន្តែលោកថា ខូចតែមានអ្នកថែមអំបិលម្រេចបកស្រាយខុសពីគោលជំហរនិងគំនិតដេីមបន្លំការយល់ឃេីញរបស់ សាធារណមតិ ។ លោកបានហៅការបកស្រាយរបស់អ្នកវិភាគ គ្រាន់តែបន្លំមតិសាធារណៈឲ្យយល់ច្រឡំពីជំហរ របស់លោកដូណាល់ ត្រាំចំពោះកម្ពុជាតែប៉ុណ្ណោះ ។

ជាមួយគ្នានេះលោកថា ទោះបីគណបក្សប្រកួតប្រជែង ប្រែប្រួលយ៉ាងណា គ្មា នពាក់ព័ន្ធជាមួយគណក្ស ប្រជាជនកម្ពុជាទេ ហើយសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីកម្ពុជា ដដែល ។

សូមបញ្ជាក់ថា ក្រោយពីលោក ដូណាល់ត្រាំ បានផ្ញើលិខិត២ច្បាប់មកសម្ដេចតេជោកាលពីពេលថ្មីនេះ សម្តេចតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ បានផ្ញើលិខិតតបទៅនឹងលោក ដូណាល់ត្រាំ ផងដែរ ។

លិខិតមួយច្បាប់ដែលសម្តេចតេជោ ផ្ញើទៅប្រធានាធិបតីអាមេរិក បានបង្ហាញពីការគាំទ្រ របស់លោក ត្រាំមកលើកម្ពុជា ។ តាមរយៈលិខិតនោះ សម្តេចបានគូសបញ្ជាក់ពីការ អរគុណដែលអាមេរិក មិនឲ្យមានការប្តូររបបនៅកម្ពុជា ជាពិសេសគឺការបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងអនុញ្ញាតយល់ ព្រមឲ្យក្រុមការងាររបស់កម្ពុជា ធ្វើការជាមួយអាមេរិក ដើម្បីបញ្ជាក់ពីទំនាក់ទំនងបន្ថែមទៀត៕

To Top