ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាបានអញ្ជេីញធ្វេីទស្សនកិច្ច ស្វែងយល់ពីសកម្មភាពកំចាត់មីន នៅសារមន្ទីរសន្តិភាពសកម្មភាព កំចាត់មីនអង្គភាព សុីម៉ាក់នៅ ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។
សូមបញ្ជាក់ជូនថាថ្មីៗនេះ តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋាភិបាលជប៉ុនបានសំរេច ផ្តល់ជំនួយចំនួន ១,៧៩៩,៨៥០ដុល្លារអាមេរិក ជាថវិកាបដិភាគ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន គាំទ្រសកម្មភាពបោសសំអាតមីន របស់អង្គភាពសុីម៉ាក់។ គំរោងនេះមានរយៈពេល៦ខែ (១មករា-៣០មិថុនា ឆ្នាំ២០២០) ដែលគាំទ្រដល់កំលាំង ជំនាញគ្រឿងចក្រ និងជំនាញអ្នកដោះមីនដេីម្បីរំដោះផ្ទៃដី ចំការមីននៃស្រុក ចំនួន៥ នៃខេត្តបាត់ដំបង ៕





