ព័ត៌មានជាតិ

បើករថយន្តដឹកស្រូវថយក្រោយ មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តក្រុង កំពុងធ្វើដំណើរ បណ្ដាលឲ្យរបួស ១០នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយការធ្វេសប្រហែស របស់អ្នកបើកបរ រថយន្តដឹកស្រូវ ថយក្រោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តក្រុងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ២នាក់ និង ៨ នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតស្ថានីយ៍ជញ្ជីញថ្លឹងរថយន្ត កូនដំរីប្រហែល ៣០០ម៉ែត្រ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកបររថយន្តក្រុង និងអ្នករួមដំណើរ ស្រីម្នាក់របួសធ្ងន់ ចំណែក ៨នាក់ទៀតរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ រីឯជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ៕

To Top