កីឡា

សម្ដេចតេជោ ហ៊ុន សែន សរសើរក្រុមបាល់ទាត់ ជម្រើសជាតិ U22 កម្ពុជា ដែលបានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល៣ ទល់នឹង១

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ ដល់ក្រុមបាល់ទាត់ ជម្រើសជាតិ U22 កម្ពុជា ដែលបានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល៣ ទល់នឹង១ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។

នៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា សូមអបអរសាទរ និងកោតសរសើរ ដល់ក្រុមបាល់ទាត់ ជម្រើស ជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស ហ្វីលីពីន ដែលកម្ពុជានឹងឡើងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

សម្ដេចតេជោ ក៏បានអរគុណបងប្អូន ប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលគាំទ្រ វិស័យ កីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរ ទស្សន៍។

សម្ដេចតេជោ ក៏សូមជូនពរកីឡា បាល់ទាត់កម្ពុជា ទទួលបានជោគជ័យ ជាបន្តបន្ទាប់ ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top