ព័ត៌មានជាតិ

មន្ទីរពេទ្យពហុព្យាបាល ហុង អ៊ិន ផ្តល់សេវាពិនិត្យព្យាបាលជំងឺ តម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់! (វីដេអូ)

ភ្នំពេញ ៖ មន្ទីរពេទ្យពហុព្យាបាល ហុង អ៊ិន ដែលប្រមូលផ្តុំទៅដោយ ក្រុមវេជ្ជបណ្ឌិតចំណានៗ មានបទពិសោធន៍ជាយូរឆ្នាំ មកពីប្រទេសចិន និងកម្ពុជា ទទួលបានការគាំទ្រ និងមានទំនុកចិត្តពីអ្នកជំងឺ ព្រមទាំងក្រុមគ្រួសារ នឹងផ្តល់តម្លៃសេវាពិនិត្យ យ៉ាងសមរម្យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

អ្នកស្រី ឈឿន ចាន់ធី អាយុប្រមាណជា ៥១ឆ្នាំ កំពុងនាំមិត្តភក្តិមានជំងឺលើសឈាម ហើយវៀចមាត់មកទទួលការព្យាបាលនៅមន្ទីរពេទ្យហុងអ៊ិន បានរៀបរាប់ថា អ្នកស្រីបានស្គាល់មន្ទីរពេទ្យនេះ អស់រយៈពេល១២ឆ្នាំមកហើយ ដោយបានមកទទួលសេវាថែទាំពិនិត្យនិងព្យាបាលដោយគ្មានអល់អែក និងស្ទាក់ស្ទើរឡើយ។ ដើមឡើយអតីតប្តីរបស់អ្នកស្រី ក៏មានជំងឺលើសឈាមពិការមួយជំហៀងខ្លួន និងគ្មានសង្ឃឹមអាចព្យាបាលជាសះស្បើយ ប៉ុន្តែនៅពេលមានការនាំណែពីមិត្តភក្តិ ពេលនោះអ្នកស្រីបាននាំមកព្យាបាលនៅទីនេះ ហើយក៏បានជាសះស្បើយ ស្ទើរតែទាំងស្រុង ដែលអ្នកធម្មតាមើលមិនដឹងថា គាត់ធ្លាប់មានជំងឺលើសឈាម ហើយពិការមួយជំហៀងខ្លួនដែរ។

ដោយស្នាមញញឹមតិចៗ ប្រកបដោយជំនឿទុកចិត្តយ៉ាងមុតមាំផងនោះ អ្នកស្រីបានអំពាវនាវក្រុមគ្រួសារ និងអ្នកជំងឺទាំងឡាយ ដែលស្វែងរកការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យ សូមអញ្ជើញមកកាន់ មន្ទីរពហុព្យាបាល ហុង អ៊ិន ពិតជាមិនខកបំណងឡើង ។

រៀបរាប់បណ្តើរ លើកដៃទះស្មារមិត្តភក្តិ របស់គាត់ផងនោះ អ្នកស្រីបន្ថែមទៀតថា «ខ្ញុំសប្បាយចិត្ត ដោយបានណែនាំមិត្តភក្តិមកកាន់ទីនេះ ដើម្បីទទួលការព្យាបាល។ អាការៈវៀចមាត់របស់គាត់ បានធូរស្បើយតែក្នុងរយៈ៣ថ្ងៃ ក្រោយពីការចាក់ម្ជុលវិជ្ជាសាស្ត្រ ពីវេជ្ជបណ្ឌិតជំនាញ មកពីស្រុកចិន។ គាត់នឹងត្រូវព្យាបាល ទាំងអស់រយៈពេល១០ថ្ងៃ»។

អ្នកស្រីបន្តទៀតថា ដើមឡើយក្រោយពីជំងឺសម្ពាធឈាម ធ្វើទុក្ខមិត្តភក្តិរបស់អ្នកស្រី មានអាការៈវៀចមាត់ម្ខាង គ្រាន់តែឃើញ អាការៈបែបនេះភ្លាម អ្នកស្រីក៏បានណែនាំឲ្យ មកកាន់មន្ទីរពហុព្យាបាល នេះ ភ្លាម ។ ជាលទ្ធផល អាការៈវៀចមាត់ ក៏បានរសាត់រសាយ តាមរយៈការព្យាបាល ដោយយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិត ។

ជាមួយគ្នានេះ ស្ត្រីម្នាក់អាយុ ៧២ឆ្នាំ ពិការមួយជំហៀងខ្លួន អស់រយៈពេល៣ឆ្នាំ នឹងគ្មានសង្ឃឹមថា បានជាសះស្បើយ សូម្បីតែបន្តិចនោះ នៅពេលនេះ ទឹកមុខបានស្រស់ស្រាយ ញញឹមញញែម និងរីករាយដោយបាន មកទទួលការព្យាបាល នៅទីនេះ។ ដោយស្ថិតនៅលើ គ្រែព្យាបាល ដោយការចាក់ម្ជុលវិទ្យាសាស្ត្រ ជាមួយឧបករណ៍ បរិក្ខាពេទ្យ ស្ត្រីវ័យ ៧២ឆ្នាំរូបនេះ បានរៀបរាប់ថា «ខ្ញុំបានទៅរកមន្ទីរពេទ្យ ព្យាបាលមួយចំនួន អស់រយៈពេល៣ឆ្នាំ មកហើយ ឲ្យតែដឹងថា មានមន្ទីរពេទ្យណា អាចព្យាបាលបាន គឺក្រុមគ្រួសាររបស់ខ្ញុំ តែងតែនាំខ្ញុំព្យាបាល ប៉ុន្តែលទ្ធផលគឺ នៅតែពិការមួយចំហៀង ខ្លួនដដែរ។ ឥឡូវខ្ញុំមកដល់ទីនេះ ប្រៀបបានជាឧបនិស្ស័យមួយ ផ្តល់ក្តីសង្ឃឹមក្នុងជីវិតរបស់ខ្ញុំឡើងវិញ មិនត្រឹមតែ កម្រើកខ្លួន និងជិះរទេះ ប៉ុន្តែខ្ញុំអាចដើរដោយខ្លួនឯង ឬឡើងជណ្តើរ និងឡើងតុកតុកដោយមិនចាំបាច់មានអ្នកជួយគ្រា ឬលើកទៀតឡើយ»។

សម្រាប់លោកវេជ្ជបណ្ឌិត ឈិន ស៊ិនហ័រ នាយកមន្ទីរពេទ្យពហុព្យាបាល ហុង អ៊ិន បានថ្លែងអំណរគុណ ដល់អ្នកជំងឺនិងក្រុមគ្រួសារ ដែលតែងតែផ្តល់ទំនុកចិត្ត ចាប់តាំងពីកកើតនា ឆ្នាំ២០០៥មកទល់ពេលនេះ។ ជំនឿទុកចិត្តនេះហើយ ធ្វើឲ្យមន្ទីរពហុព្យាបាល ហុង អ៊ិន មានកម្លាំងចិត្តថែមទៀត ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ថែទាំនិងព្យាបាល ប្រជាជនកម្ពុជា។

ដោយមានវត្តមានលើក ដំបូងនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧ លោកវេជ្ជបបណ្ឌិត ស៊ិនហ័រ មានមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា តាមរយៈសមត្ថភាព ជំនាញ និងបទពិសោធន៍របស់លោក តាមរយៈការបង្កើតមន្ទីរពហុព្យាបាលនេះឡើង។

ដោយមានក្តីកង្វល់ខ្លះពីអតិថិជន ដែលគិតថាមន្ទីរពេទ្យរបស់លោក មិនមានអ្នកបកប្រែភាសាចិននោះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «សូមកុំមានការព្រួយបារម្ភអ្វី ព្រោះបុគ្គលិកពេទ្យ របស់យើង ភាគច្រើនជាជនជាតិខ្មែរ ហើយអាចប្រើប្រាស់ ភាសាចិន ដើម្បីសម្រួលការបកប្រែ ជូនអ្នកជំងឺ និងក្រុមគ្រួសារបាន» ។

អ្វីកាន់តែមានលក្ខណៈពិសេស របស់មន្ទីរពហុព្យាបាល ហុង អ៊ិន គឺការព្យាបាលដោយថ្នាំចិនសែ និងថ្នាំវេជ្ជសាស្ត្រ ហើយសុទ្ធសឹងតែនាំចូលពីចិនផ្ទាល់តែម្តង។

លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរដល់គ្រូពេទ្យ បុរាណខ្មែ រដែលចង់ដកបទពិសោធន៍រវាងថ្នាំបុរាណខ្មែរ និងថ្នាំចិនសែ អាចមកដកបទពិសោធន៍ ជាមួយលោកបាន ដោយមិនគិតថ្លៃអ្វីនោះទេ ។ នោះក៏ព្រោះតែលោកដឹងថា ប្រសិទ្ធភាពថ្នាំខ្មែរមួយចំនួន ដូចនឹងថ្នាំចិនសែដែរ ៕

To Top