ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា អ្នកវិនិយោគចិន ឈរលំដាប់លេខ១(មានវីដេអូ)

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា អ្នកវិនិយោគចិន ឈរលំដាប់លេខ១

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា អ្នកវិនិយោគចិន ឈរលំដាប់លេខ១https://www.dap-news.com/national/2019/12/06/14413/

Posted by Dap_News_Website on Friday, December 6, 2019

ភ្នំពេញ៖ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្នមានអ្នកវិនិយោគ និងទេសចរចិនមកធ្វើការ ក៏ដូចជាមកបណ្ដាក់ទុនបើកក្រុមហ៊ុន នៅខេត្តព្រះសីហនុច្រើនជាងគេ ដោយឈរលំដាប់លេខ១ ក្នុងចំនួនអ្នកវិនិយោគបរទេស ។

ក្នុងជំនួបជាមួយលោក HAN DONGTAI ប្រធានគណៈកម្មការ ប្រឹក្សានយោបាយក្រុងស៊ិនយ៉ាង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក លៀម សុដា បានថ្លែងថា “សក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានអ្នកវិនិយោគ និងទេសចរចិន មកខេត្តព្រះសីហនុលំដាប់លេខ១”។

លោកបន្តថា មានវិស័យជាច្រើន បានទាក់ទាញអ្នកវិនិយោគ រួមមាន៖ កំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិកំពុងត្រូវបានពង្រីក ដើម្បីឆ្លើយតបទៅនឹង តម្រូវការរីកចម្រើនសេដ្ឋកិច្ច ។

លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តមានតំបន់ សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ មាន៥កំពុងដំណើរការ និងចំនួន៤ទៀត ត្រៀមបើកដំណើរការនាពេលខាងមុខ ហើយរោងចក្រចំនួន២១១ និងសិប្បកម្មជាង ១.០០០កន្លែង បានស្រូបយកកម្លាំងពលកម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសមានជិត៣ម៉ឺននាក់។ ចំណែកវិស័យទេសចរ ទទួលបានភ្ញៀវប្រមាណ ២លាននាក់ ។

អភិបាលរងខេត្តបន្ថែមថា ជាមួយគ្នានេះ ខេត្តមានកាស៊ីណូចំនួន៧១កន្លែង ។ ដោយឡែកវិស័យសំណង់មានការ រីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧-២០១៩ ដោយមាន៨១៦គម្រោង។

លោកថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ខេត្តកក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម៕

ដោយ៖ ធី លីថូ

To Top