ព័ត៌មានជាតិ

សាច់ និងគ្រឿងក្នុងជ្រូកជាង កន្លះតោន ត្រូវមន្ត្រីគយចល័តបង្រាប

បន្ទាយមានជ័យ៖ រថយន្តតូរីស ដឹកសាច់ជ្រូក និងគ្រឿងក្នុងជាង កន្លះតោន ត្រូវបានកម្លាំងការិយាល័យគយ ឃាត់ទុកកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៥ ស្ថិតក្នុង ភូមិ/សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញខូចគុណភាព ។

មន្ត្រីគយនិងរដ្ឋាករ បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្តសង្ស័យ ហើយមន្ត្រីជំនាញបានធ្វើការឆែកឆេរ រកឃើញទំនិញខូចគុណភាពមាន៖ ពោះជ្រូកតាន់ ១កេស ១០០គីឡូក្រាម សាច់ជ្រូក ២កេសទម្ងន់ ១២០ គីឡូក្រាម បង្គា ១កេស ស្មើ ១២០គីឡូក្រាម ឌុកឌឿ ១កេស ស្មើ ៦០គីឡូក្រាម ត្រី ១កេស ស្មើ ១០០គីឡូក្រាម ៕

To Top