ព័ត៌មានជាតិ

សម្តេចតេជោ៖ ថវិកាសប្បុរសជន ជួយមន្ទីរពេទ្យកាល់ម៉ែត កើនឡើងជាង ៧០លានដុល្លារ និង៣២លានរៀល

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ចំណូលដែលសប្បុរសជន ចូលរួមដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែតមានចំនួន ៧០,១៩១,៩៩៤ដុល្លារ និងប្រាក់រៀលចំនួន ៣២,១១០,០០០រៀល ។ នេះបើតាមការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

សម្តេចបន្តថា បើគិតទាំងថវិកា ៣០លានដុល្លារ របស់រាជរដ្ឋាភិបាល គឺចំនួនទឹកប្រាក់ឡើងដល់ជាង ១០០លានដុល្លារ ដែលធ្វើឲ្យមានលទ្ធភាពរៀបចំ មន្ទីរពេទ្យកាល់ម៉ែតក្លាយទៅជា មជ្ឈមណ្ឌលពហុបច្ចេកទេស សម្រាប់ការពិនិត្យព្យាបាល ជូនប្រជាជនកាន់តែមានប្រសិទ្ធភាព ៕

To Top