ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះ ស្រូវប្រជាពលរដ្ឋ ៣៦ ហិកតា

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ បានដឹកនាំក្រុមការងារ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រូវរបស់ប្រជាពលរដ្ឋដែលជួបនៅ គ្រោះរាំង ស្ងួតប្រមាណជាជាង ៣០ ហិកតាស្ថិតនៅភូមិបបូស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីការចុះពិនិត្យ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី៧
ស្អែកនេះ ក្រុមការងារនៃ មន្ទីរធនធានទឹក និងអាជ្ញាធរ ស្រុកកំពង់សៀម រួមជាមួយ មន្ត្រីមន្ទីរកសិកម្ម នឹងចុះរៀបចំដំឡើង គ្រឿងចក្រ ម៉ាស៊ីនបូមទឹកនិងភ្ជាប់បណ្ដាញដើម្បី បូមទឹកចូលស្រែ ជាដំណាក់ ដំ ណាក់ រហូតសង្គ្រោះបានទាំងអស់គ្នា ។

លោកអភិបាលខេត្តឲ្យដឹងទៀតថា ” កិច្ច ការនេះ អាជ្ញាធរខេត្ត ទទួលបានការគាំទ្រពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម និង លោករដ្ឋមន្ត្រីក្រ សួងកសិកម្មផងដែរ ដោយមិនបណ្ដោយឱ្យបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំពោះមុខនេះទៀតទេ ពោលគឺ អាជ្ញាធរខេត្ត ប្រើប្រាស់រកមធ្យោបាយឲ្យអស់លទ្ធភាព ដើម្បីជួយដល់ពួកគាត់អោយបានភោគផលទាំងអស់គ្នា ។

To Top