ព័ត៌មានជាតិ

រថយន្តក្រុង ក្រុមហ៊ុនវ៉ាងរ៉ិច បុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យបុរស ៣នាក់ស្លាប់ យ៉ាងអណោចអធម

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក HYUDAI ពណ៌ខៀវ ប្រភេទប្រភេទ ដឹកអ្នកដំណើរធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ បុកម៉ូតូមួយគ្រឿងជិះគ្នា ៣នាក់ធ្វើឲ្យពួកគេស្លាប់ភ្លាមៗ។

ហេតុការណ៍នេះកើតឡើង នៅម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមរបាយការណ៍ពេល អ្នកបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM  125 ពណ៍ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ មានអ្នករួមដំណើរចំនួន ២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង ៣នាក់នៅកន្លែងកើតហេតុបាន ប្រគល់ឲ្យគ្រួសារសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕

To Top