ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញរូបថតកាលពី១០ឆ្នាំមុន ពេលលេងអុកជាមួយដៃគូរ ដែលលេងខូច។
ក្នុងន័យនេះ សម្តេចសំដៅដល់ការធ្វើនយោបាយ គឺថា “ការធ្វើនយោបាយមិនខុស ពីការលេងអុកនោះទេ ខ្ញុំមិនបណ្តោយឲ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែង
នោះឡើយ”។
សម្តេចជោបន្តថា កូនអុកសុីដាក់ចូលកំប៉ុង ហើយអ្នក នយោបាយត្រីវអនុវត្តន៍ តាមច្បាប់ដែលបានកំណត់។
តាមរយៈរូបសម្តេចបង្ហាញនោះ សម្តេចរៀបរាប់ថា រូបភាព ដែលកាន់ដៃគ្នាគឺដណ្តើម កូនគ្នា បណ្តាលមកដៃគូយកសេះ មកអុកបំបែកទូកសម្តេចដោយ មិនបានមើលឲ្យ ច្បាស់ និងចំជើងត្រីបក ហើយសម្តេចក៍ប្រញ៉ាប់សុីតាមវិន័យ កាន់មួយណា យកមួយហ្នឹងតែដៃគូមកដណ្តើមយកទៅវិញ សម្តេចនាយករដ្ឋមន្រ្តីថា ជាមួយសម្តេច ត្រូវតែសុីសេះយកដាក់ក្នុង កំប៉ុងដោយមិនយល់ព្រមឲ្យវិធាននៃ ការលេងនេះត្រូវបាន បំពាននោះឡើយ៕