នយោបាយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនអាស៊ានលើកទី១៩ ។

មហាសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគម អតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន មកពីបណ្តាប្រទេសស មាជិកអាស៊ានផងដែរ។ កម្ពុជា ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេន ពីប្រទេសឡាវ ក្នុងការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ លើកទី៣២ និងមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុក ទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម ៕

To Top