ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយពី Cambodia SEA GAMES 2023 គិតមកត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ធ្វើឡើងនៅប្រទេស ហ្វីលីពីន គឺកម្ពុជាបានកម្ពុជា ហក់ឡើងចំណាត់លេខ៧ បណ្តោះអាសន្នលើមីយ៉ាន់ម៉ា ក្រោយឈ្នះមេដាយមាសទី៤ ។
មេដាយមាសទី១ ដោយកីឡាករ យ៉ង់ ម៉េងលី លើកីឡាប្រពៃណីហ្វីលីពីន Arnis , មេដាយមាសទី២ រកបានដោយក្រុមប៉េតង់ (៣ទល់៣នារី ស៊ាង សុរ៉ាឃីម , អ៊ុន ស្រីយ៉ា , ឃួន យ៉ារី និងដួង ឌីណា) , មេដាយមាសទី៣ លើប្រភេទកីឡាតេក្វាន់ដូ WT ដោយកីឡាការិនី ស៊ន សៀវម៉ី និងមេដាយមាសទី៤ រកបានលើប្រភេទកីឡា ជឺជីតស៊ូ ដោយកីឡាការិនី ខាន់ ចេសា។
ក្រៅពីមេដាយមាស គឺមានមេដាយប្រាក់៦ និងមេដាយសំរឹទ្ធ៣១ (សរុប៤១គ្រឿងបណ្តោះអាសន្ន) ៕