ភ្នំពេញ ៖ ក្រោមកិច្ចសហការ រវាងដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ (DMC) និងអង្គការយូនីសេហ្វ នឹងរៀបចំវេទិកា ជជែកពិភាក្សាស្តីពី «ការរាយការណ៍ព័ត៌មាន កុមារ ប្រកបដោយក្រម សីលធម៌ និងវិជ្ជាជីវៈ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ កាំបូឌីយ៉ាណា ។
ក្នុងវេទិកានេះ មានអ្នកចូលរួម ដូចជា ៖ អ្នកសារព័ត៌មាន និស្សិតសារព័ត៌មាន ដែលពួកគេនឹងពិភាក្សាគ្នា អំពីស្ថានភាព និងបរិបទទូទៅ នៃសារព័ត៌មានបច្ចុប្បន្ន រួមបញ្ចូលទាំងសារព័ត៌មានអនឡាញ ជាពិសេសធ្វើយ៉ាងណា ឲ្យការរាយការណ៍ព័ត៌មាន ស្តីពីកុមារ កាន់តែមានភាព ល្អប្រសើរឡើង ៕ ដោយ ធី លីថូ