ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជិត ៧ពាន់នាក់

ភ្នំពេញ៖​ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)​ចំនួន៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់ ដែលពិធីធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុកសម្ដេចតេជោ​ បានឲ្យដឹងថា​ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យ​ ក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពត។

To Top