ព័ត៌មានជាតិ

ទូតអាមេរិក៖ ខ្ញុំមានចិត្តរំភើប ដោយឃើញការបន្តនៃ បេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ (វីដេអូ)

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ រំភើបដោយឃើញ ការបន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ និងមុខរបរសម្រាប់ សិប្បករប្រពៃណីជំនាន់ក្រោយ ។ នេះបើយោងតាមហ្វេសប៊ុក ទូតអាមេរិកប្រចាំកម្ពុជា ។

ជាផ្នែកមួយនៃដំណើរ ទស្សនកិច្ចទៅខេត្តសៀមរាប លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើល Artisans d’Angkors ដែលជាសហគ្រាសសង្គមមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយបានផ្តល់ការបណ្តុះបណ្តាល ដល់សិប្បកររាប់ពាន់នាក់។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy សូមអរគុណច្រើនដល់ ប្រធានគ្រប់គ្រងនៃសហគ្រាសនេះ គឺលោក Pierre-Andre Romano និងសហការីរបស់លោក ដែលបាននាំលោកឯកអគ្គរដ្ឋទូត ដើរទស្សនាជុំវិញមជ្ឈមណ្ឌលនោះ ដើម្បីមើលរោងជាង របស់សិប្បករមូលដ្ឋាន និងស្នាដៃជារបស់សិល្បៈល្អៗជាច្រើន ដែលធ្វើដោយដៃ។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាពិតជាគំរូដ៏ល្អនៃសិល្បកម្ម និងទេពកោសល្យរបស់ខ្មែរមែន! ខ្ញុំមានចិត្តរំភើបដោយឃើញការ បន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ និងមុខរបរសម្រាប់សិប្បករ ប្រពៃណីជំនាន់ក្រោយ” ៕

ដោយ៖ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top