ព័ត៌មានជាតិ

អបអរសាទរ! សិស្សកម្ពុជា ទទួលបានរង្វាន់ជ័យលាភី សម្រាប់ការប្រកួតរឿងខ្លី នៅប្រទេសជប៉ុន

ភ្នំពេញ៖ រឿង“កម្មផល” ជារឿងមួយក្នុងចំណោមរឿងខ្លី៣រឿង ដែលផលិតដោយសិស្សកម្ពុជា ត្រូវបានជាប់រង្វាន់ជ័យលាភី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃមហោស្រពភាពយន្ត កុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង មិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១១ធ្នូនេះ បានបញ្ជាក់ថា “ក្នុងចំណោមរឿងខ្លី៣រឿង ដែលផលិតដោយសិស្សកម្ពុជា រឿង“កម្មផល” ត្រូវបានជាប់រង្វាន់ជ័យលាភី ដែលបានរួមផលិតដោយប្អូនប្រុស ឆន ច័ន្ទតារាឈុនហួរ មកពីវិទ្យាល័យទូលទំពូង ប្អូនប្រុស ម៉ៅ សុវណ្ណាគង់ និង ប្អូនប្រុស នៅ រក្សាបុត្រ មកពី សាលារៀន អន្តរទ្វីប អាមេរិកកាំង។

ផ្ទាំងពាណិជ្ជកម្ម

យើងសូមអបអរសារទរ និងសង្ឃឹមថា ប្អូនៗនឹងបន្តអភិវឌ្ឍទេពកោសល្យរបស់ខ្លួន កាន់តែប្រសើរថែមទៀត”៕

To Top