ព័ត៌មានជាតិ

សម្តេច ស ខេង៖ កម្ពុជាមានបញ្ហា EBA ជាមួយ EU ប៉ុន្ដែ ភាគីទាំងពីរ នៅមានកិច្ច សហប្រតិបត្តិការ យ៉ាងល្អ

ភ្នំពេញ ៖ សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបី កម្ពុជា មានបញ្ហា ប្រព័ន្ធ អនុគ្រោះ ពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ជាមួយ សហភាពអឺរ៉ុប (EU) ក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅមានកិច្ច សហប្រតិបត្តិការយ៉ាងល្អផងដែរ។

សូមរំលឹកថា EU ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់រ បាយការណ៍បឋម ស្តីពី ការផ្អាក EBA បណ្តោះអាសន្ន ចាប់ថ្ងៃទី១២ វិច្ឆិកា ដល់ ១២ ធ្នូ ឆ្នាំ២០១៩ ។ ក្រោយមក កម្ពុជានឹងរៀបចំរបាយការណ៍ ដាក់ទៅ EU ជុំវិញករណីនេះយ៉ាងយូរបំផុត ត្រឹមថ្ងៃ១២ ធ្នូ ដដែល។

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា ៧០០លានដុល្លារ ក្នុង១ឆ្នាំៗ ។

ក្នុងពិធី ជួបសំណេះសំណាល ជាមួយ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ២១នាក់ នៅរសៀល ថ្ងៃ ទី ១១ ខែធ្នូ ឆ្នាំ ២០១៩ សម្ដេច ស ខេង បានថ្លែងថា ដោយឡែកពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ កម្ពុជាកំពុងមានកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសទាំងអស់ ទាំងវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម និងយោធា ជាដើម។

សម្ដេច មានប្រសាសន៍ថា “ហើយចុងក្រោយនេះ បើទោះបីជា កម្ពុជាមានបញ្ហា EBA ជាមួយសហភាពអឺរ៉ុប ក៏ប៉ុន្តែភាគីទាំងពីរ នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ក្នុងវិស័យជាច្រើនទៀតយ៉ាងល្អ ហើយក៏កំពុងចរចារ ដោះស្រាយបញ្ហា EBA នេះដែរ”។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ អះអាងថា កម្ពុជាសព្វថ្ងៃនេះ កំពុងមានសុខសន្តិភាព និងស្ថេរភាព នយោបាយ យ៉ាងល្អប្រសើរ ធ្វើឲ្យកម្ពុជា មានឱកាសក៏សាងប្រទេស រុញច្រានកំណើនសេដ្ឋកិច្ច ជាមធ្យមរក្សា បាន៧ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យជីភាពប្រជាពលរដ្ឋកាន់តែ មានភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ៕ដោ យ អេង ប៊ូឆេង

To Top