ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ប្រកាសផែនការថ្មី កាត់បន្ថយប្រើប្រាស់ ភេសជ្ជៈផ្អែមនៅ តាមសាលារៀន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការកាត់បន្ថយ ការទទួលទានភេសជ្ជៈ ផ្អែមនៅតាមសាលារៀន ដែលជាផ្នែកមួយ នៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង ដែលជាបណ្តាញពិភពលោក ដ៏ល្បីល្បាញ នៃទីក្រុងចំនួន៧០ ដែលប្តេជ្ញាសង្រ្គោះជីវិត ដោយការទប់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីក ឬជំងឺទឹកនោមផ្អែម) និងរបួស។

លោកថា ភាពជាដៃគូដើម្បីសុខុមាលភាព ទីក្រុងកំពុងពង្រីកខ្លួនពី៥៤ ទីក្រុងទៅ៧០ ទីក្រុងដោយមានប្រជាពលរដ្ឋ ប្រមាណច្រើនជាង៣០០លាននាក់ រស់នៅជុំវិញពិភពលោក។

អង្គការភាពជាដៃគូដើម្បីសុខុមាលភាព ទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូ ជាមួយអង្គការ សុខភាពពិភពលោក និងអង្គការVital Strategies៕

To Top