ព័ត៌មានជាតិ

ក្រសួងការពារជាតិ ជូនដំណឹង ដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡង បម្រើកងទ័ព សូមអញ្ជើញទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង

ភ្នំពេញ ៖ ក្រសួងការពារជាតិ គណៈកម្មការជ្រើសរើស និងត្រតពិនិត្យលក្ខណសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅ ប្រទេស សូមជម្រាបជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលវគ្គនាយទាហាន សកម្មជំនាន់ទី២៤ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១២ វគ្គនាយទាហានបន្តវេនជំនាន់ទី១៣ និងវគ្គបណ្តុះ
បណ្តាលជំនាញបច្ចេកទេសយោធា អញ្ជើញពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលប្រឡង ដែលបានដាក់ពាក្យប្រឡង ដូចមានខាងក្រោម ៖
ក. មណ្ឌលប្រឡង
១. មណ្ឌលប្រឡងរាជធានីភ្នំពេញ

  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេសនៅវិទ្យាល័យបាក់ទូក និងសាលាបឋមសិក្សាបាក់ទូក
    រាជធានីភ្នំពេញ។
    ២. មណ្ឌលប្រឡងយោធភូមិភាគទី១
  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេសនៅ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
    ៣. មណ្ឌលប្រឡងយោធភូមិភាគទី២
  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។
    ៤. មណ្ឌលប្រឡងយោធភូមិភាគទី៣
  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យជាស៊ីមតាកែវ ខេត្តតាកែវ។
    ៥. មណ្ឌលប្រឡងយោធភូមិភាគទី៤
  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។
    ៦. មណ្ឌលប្រឡងយោធភូមិភាគទី៥
  • ការប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។
    ខ. កម្មវិធីប្រឡង
    ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បិទឈ្មោះបេក្ខជន បេក្ខនារី នៅតាមមណ្ឌលប្រឡង
  • ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧:០០នាទី ដល់ម៉ោង ១១:៣០នាទី ប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស
    គ. ការប្រឡងវិញ្ញាសាកាយសម្បទា
    ការប្រឡងវិញ្ញាសាកាយសម្បទា នឹងប្រព្រឹត្តិទៅនៅតាមមណ្ឌលប្រឡងនីមួយៗ ដូចបានរៀបរាប់
    ខាងលើ ចំពោះទីកន្លែង និងពេលវេលា គណៈកម្មការប្រឡងតាមមណ្ឌលនីមួយៗ និងជូនព័ត៌មានលម្អិតបន្ថែម ទៀតនៅពេលក្រោយ ៕
To Top
×