ព័ត៌មានជាតិ

ពលរដ្ឋសម្ដែងភាពត្រេកអរ បន្ទាប់ពីអាជ្ញាធរខេត្ត ស្ថាបនាផ្លូវកៅស៊ូមួយខ្សែ ជិតរួចរាល់ជាស្ថាពរ

កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ស្ថិតនៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានសំដែងការត្រេកអរ ខណៈពេលដែលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថាន ភាពការស្ថាបនាផ្លូវកៅស៊ូមួយខ្សែពី ម្ដុំនាង គង្ហីង ដល់ភូមិព្រែកដើមចាន់ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ ខណៈពេលដែលផ្លូវមួយខ្សែនេះ បានស្ថាបនាជិតរួចរាល់ជាស្ថាពរ។ 

តាមមន្រ្តីជំនាញ បច្ចេកទេសនៃមន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមបានឲ្យដឹងថា ផ្លូវកៅស៊ូ១ខ្សែ ដែលកំពុងសាងសង់នោះមានប្រវែងទទឹង១០ ម៉ែត្របណ្ដោយ ១៥៧៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ (AC) ដែលសាងសងចាប់ ពីភូមិនាងគង្ហីង ដល់ភូមិព្រែកដេីមចាន់​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម ដោយបច្ចុប្បន្ន សាងសង់ជិតរួចរាល់ ១០០% ហើយ។

គួរកត់សម្គាល់ផងដែរថា ក្នុងការដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលស្ថាន ភាពផ្លូវមួយខ្សែនោះ លោក អ៊ុន​ ចាន់ដា​ 

អភិបាលខេត្តកំពង់ចាម បានធ្វើការសំ ណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋមានការអបអរសាទរ សប្បាយរីករាយ ត្រេកអរនៅពេលដែលទទួលបានផ្លូវមួយខ្សែនេះ ហើយក៏បានពោលថ្លែងអំណរគុណ យ៉ាងកក់ក្តៅ ចំ ពោះអាជ្ញាធរខេត្ត ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជាប្រចាំផងដែរ ។ 

ទន្ទឹមនឹងនោះ លោក អ៊ុន​ ចាន់ដា ក្នុងនាម អាជ្ញាធរខេត្ត បានសំណូមរពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា បន្ទាប់ពីទទួលបានផ្លូវមួយខ្សែនេះ សូមអោយ បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរ ណ៍ និងចូលរួមជួយថែទាំ ផ្លូវកៅស៊ូមួយខ្សែរនេះឲ្យបានល្អ ដេីម្បីអាចប្រេីប្រាស់បានយូអង្វែង​ សម្រាប់កូនចៅយើង ទៅអនាគតផងដែរ៕

To Top
×