ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវរួមសហការគ្នា ដោយមិនត្រូវដណ្តើម អ្នកជំងឺនោះទេ ហើយបើពេទ្យឯកជនទទួលយកអ្នកជំងឺទៅព្យាបាលត្រូវមើលឲ្យជា មិនមែនមើលមិនកើត ហើយបញ្ជូនទៅពេទ្យរដ្ឋហើយស្លាប់នៅទីនោះ ដែលនេះជាបន្ទុកដល់ពេទ្យរដ្ឋទៅវិញ។
សម្តេចតេជោបន្តថា “គ្រប់គ្រងឃ្លីនិចឯកជន ឲ្យបានច្បាស់លាស់។ ទាំងរដ្ឋនិងឯកជន ដណ្តើមអ្នកជំងឺគ្នា។ បើទទួលព្យាបាល ហើយត្រូវមើលឲ្យជា មិនមែនសង្រ្គោះ មិនបានបញ្ជូន ទៅពេទ្យរដ្ឋហើយងាប់ អីចឹងបន្ទុកធ្លាក់មកលើពេទ្យរដ្ឋ ។ ជាពិសេសពេទ្យកាល់ម៉ែត្រតែ ម្តងទទួលរង ច្រើនជាងគេនូវ ករណីនេះ”៕